យុវវ័យប្រឈមនឹងបញ្ហាផ្លូវចិត្តច្រើន
បញ្ហាផ្លូវចិត្ដមិនមែនកើតឡើងចំពោះតែយុវវ័យសម័យថ្មីនោះទេ គឺរមែងមានគ្រប់សម័យកាលទាំងអស់តាំងពីសម័យមុន
បច្ចុប្បន្ន និងទៅអនាគតក៏បញ្ហាផ្លូវចិត្ដនៅតែកើតមានឡើងដែរ។
បញ្ហាផ្លូវចិត្ដដែលកើតមានបណ្ដាលមកពីកត្ដាមួយចំនួនដូចជាវប្បធម៌ បច្ចេកវិទ្យា
ការអប់រំ សង្គមជាដើម។
ជាការពិតក្នុងពេលដែលពួកគេមានបញ្ហាផ្លូវចិត្ដ
ឬជម្ងឺផ្លូវចិត្ដនោះ នឹងបណ្ដាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើយុវជនខ្លួនឯង
គ្រួសារ និងសង្គម។
ផលប៉ះពាល់ចំពោះយុវវ័យមានពីរ ដំណាក់កាល
គឺរយៈពេលខ្លី និងរយៈ ពេលវែង។ ក្នុង រយៈពេលខ្លី បញ្ហាផ្លូវ
ចិត្ដធ្វើឱ្យយុវជនបាត់បង់ឱ កាសក្នុង ការក្រេបយកចំណេះវិជ្ជា
និងខាតពេលវេលាធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវកាយករណីខ្លះបញ្ហាផ្លូវចិត្ដធ្វើឱ្យយុវជនប្រើប្រាស់គ្រឿងញៀនគំហុកពេកបណ្ដាលឱ្យបាត់បង់
ជីវិត ដោយសារ គាំងបេះដូង ដោយការពុលគ្រឿងញៀនខ្លាំងពេកជាដើម។
ឯការប៉ះពាល់យូរអង្វែងវិញ គឺអាចធ្វើឱ្យបាត់បង់អនាគត និងបាត់បង់អស់បំណងដែលចង់ធ្វើ។
ករណីអ្នកមានបញ្ហាផ្លូវចិត្ដ ហើយប្រើស្រា
និងគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពកើតជាជម្ងឺផ្សេងៗ ដូចជារលាកក្រពះពោះវៀន
ក្រិនថ្លើមជាដើម។ ម្យ៉ាង ទៀតក៏អាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល
ហើយក៏វិវឌ្ឍន៍ទៅដល់ជម្ងឺផ្លូវចិត្ដរ៉ាំរ៉ៃមួយជីវិត។
យុវវ័យដែលមានបញ្ហាផ្លូវចិត្ដខ្លួនឯងផ្ទាល់គួរមានផែនការប្រតិបត្ដិយ៉ាងត្រឹមត្រូវ
និងស្វែងយល់ឱ្យបានច្បាស់អំពីមូលហេតុ និងផលប៉ះពាល់ដែលបណ្ដាលឱ្យមានបញ្ហាផ្លូវចិត្ដ។
យុវវ័យមិនគួរជ្រើសរើសដំណោះស្រាយទាំងឡាយណាដែលនាំឱ្យមានផលប៉ះពាល់
ឬផ្ដល់នូវគុណវិបត្ដិសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម ។ គួរទៅពិគ្រោះយោបល់ជាមួយនឹងអ្នកឯកទេសជំនាញផ្លូវចិត្ដ
ដើម្បីស្វែងរកដំណោះស្រាយ និងព្យាបាល បញ្ហាផ្លូវចិត្ដ៕
Comments
Post a Comment